កម្មករកម្មការិនីរាប់រយនាក់បានរួមគ្នាបង្កើតសហជីពមួយ ដែលមានឈ្មោះថាសម្ព័ន្ធសហជីព កម្ពុជា (CATU) កាលពីថ្ងៃទី
១១ ខែធ្នូ ឆ្នាំ២០១១ ក្នុងគោលបំណងដើម្បីការពារសិទ្ធិ
និងការពារ ផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់
។ ដែលមានលោកស្រី យ៉ាង សុភ័ណ្ឌ ជាប្រធាន, លោក ស្រី តូច
សោភ័ណ្ឌ ជាអនុប្រធាន, លោក ម៉ៃ សុភ័ត្រ្តា
ជាលេខាធិការ និងគណៈកម្មាធិការនាយក មួយចំនួនទៀត ជាថ្នាក់ដឹកនាំ ។
សម្ព័ន្ធសហជីពកម្ពុជានេះ ត្រូវបានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលស្គាល់តាម រយៈការចុះបញ្ជិកាលេខ : ២៣៨៣ក.ប/វក ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១២ ត្រឹមត្រូវតាមច្បាប់
។
បន្ទាប់ពីសម្ព័ន្ធសហជីពកម្ពុជានេះមានច្បាប់ត្រឹម
ត្រូវហើយសហជីពបានចាប់ផ្តើមដំណើរការ ងាររបស់ខ្លួនដោយឈរលើការការពារសិទ្ធិសេរីភាព
និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូន កម្មករកម្មការិនីគ្រប់ៗរូប ។
សហជីពនេះមានការពេញចិត្តពីបងប្អូនកម្មករកម្មការិនីគ្រប់ៗរូបការពារបងប្អូនកម្មករកម្មកា
រិនីពិតប្រាកដ ។ មិនដូចសហជីពផ្សេងៗ ដែលយកការគាំទ្ររបស់កម្មករ ទៅឃុបឃិតជាមួយ ថៅកែរោងចក្រ/សហគ្រាស
ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្ខពួកខ្លួនតែប៉ុណ្ណោះ ។
សម្ព័ន្ធសហជីពកម្ពុជា
បានធ្វើយុទ្ធនាការទាមទារនូវអត្ថប្រយោជន៍ផ្សេងៗ ដូចជា ៖ សោហ៊ុយ ធ្វើ ដំណើរ ឬថ្លៃឈ្នួលផ្ទះចំនួន១៥ដុល្លារក្នុងមួយខែ,ដំឡើង ប្រាក់រង្វាន់ទៀងទាត់(ប្រាក់ព្រីម)
ចំនួន ១២ដុល្លារ ក្នុងមួយខែ, ផ្តល់ប្រាក់សម្រាប់អាហារថ្ងៃត្រង់ចំនួន ៤០០០រៀល ក្នុងមួយពេល, ដំឡើង ប្រាក់ខែគោលពី៦១ដុល្លារ
ទៅ ១២០ដុល្លារក្នុងមួយខែ និងជំរុញឲ្យថៅកែរោងចក្រ/សហគ្រាស គោរពសិទ្ធិរបស់បងប្អូនកម្មករកម្មការិនីឲ្យបានត្រឹមត្រូវតាមច្បាប់ការងារ ។
ក្រោយពីសម្ព័ន្ធសហ ជីពកម្ពុជាធ្វើយុទ្ធ
នាការចែកខិតប័ណ្ណទាមទារចំនួនប្រាំមួយម៉ឺនច្បាប់រួចមក ទើបមានការប្រជុំ សម្រេចពីក្រសួងការងារ
ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ បានផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរ ឬថ្លៃ ឈ្នួលផ្ទះចំនួន ៧ដុល្លារក្នុងមួយខែ, ដំឡើងប្រាក់រង្វាន់ទៀងទាត់(ប្រាក់ព្រីម) ចំនួន
១០ដុល្លារ ក្នុងមួយខែ បើរោងចក្រ/សហគ្រាស គ្រឹះស្ថានណាដែលមានផ្តល់ប្រាក់លើសពីការ
កំណត់នេះ ត្រូវរក្សាការលើសនោះឲ្យនៅដដែល ៕
No comments:
Post a Comment